ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ការអភិវឌ្ឍនៅតាមព្រំដែនគឺជា យុទ្ធសាស្រ្តល្អបំផុតក្នុងការការពារបូរណភាពទឹកដី ក្នុងរយៈពេលវែងតាមរយៈការយកប្រជាជន និងការអភិវឌ្ឍជាខឿនការពារព្រំដែន ដែលជាគោលនយោបាយក្នុងការ អភិវឌ្ឍនិងការពារទឹកដីដែលរាជរដ្ឋាភិបាលត្រូវបន្តធ្វើ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល ទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									