ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ការយកបញ្ហាព្រំដែន ទៅតុលាការ ICJ មិនមែនបញ្ឆេះសង្គ្រាមនោះទេ

រតនគិរី ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា ការយកបញ្ហាព្រំដែន ទៅតុលាការយុទ្ធត្តិធម៌ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមនោះទេ ប៉ុន្ដែជាការបញ្ចប់ភ្លើង កុំឱ្យប្រយុទ្ធគ្នា ។ ខណៈ កម្ពុជា ទទួលស្គាល់ នឹងទទួលយក បើតុលាការ ICJ យ៉ាងម៉េចក៏ដោយ។

នាឱកាសអញ្ជើញ ជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផល នានា ក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កម្ពុជា នៅតែរក្សាជំហរយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ជាជាងបន្សល់ទុកបញ្ហា ឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមាន ជាជម្លោះប្រដាប់អាវុធសារជាថ្មី។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ចឹងយុទ្ធការទៅភាគីទី៣នេះ គឺជាយុទ្ធការល្អបំផុត ក្នុងពេលយុទ្ធការធ្វេសភាគីជាប់គាំ ជាពិសេសប្រឈមក្នារហូតទៅដល់ផ្ទុះប្រដាប់អាវុធ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេស និងប្រទេស មានបញ្ហា ចឹងដើម្បីឱ្យពន្លតបញ្ហានេះ ឱ្យជាប់ជាស្ថាពរ កុំឱ្យនៅរាំរ៉ៃអាចវ៉ៃគ្នាទៅមុខទៀត ឬឈ្លោះគ្នារាប់សិបឆ្នាំទៅមុខទៀត ដោយសារភាពមិនច្បាស់លាស់។ យុទ្ធការធ្វេសភាគីបានឯកភាពគ្នាហើយ ប៉ុន្ដែមិនទាន់មានការអនុវត្ត»។

សម្តេចបវរធិបតី «ចឹង មានតែតុលាការយុទ្ធត្តិធម៌តែម្ដង កាត់ទៅ តុលាការកាត់យ៉ាងម៉េច កម្ពុជា ទទួលស្គាល់ នឹងទទួលយក ដើម្បីបញ្ចប់ នេះជាកិច្ចការសំខាន់។ មិនមែនយកទៅតុលាការ ICJ គឺជាការបញ្ឆេះសង្គ្រាមនោះទេ គឺជាការបញ្ចប់ភ្លើង ជៀសផុតពីការប្រយុទ្ធគ្នា ដោយមិនចាំបាច់»។

យោងតាមសេចក្តីថ្លែងការណ៍របស់ រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ដោយមើលឃើញ និងដើម្បីផលប្រយោជន៍ នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការ ICJ នៅទីក្រុងឡាអេ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ទៀតថា ជាការគួរឱ្យសោកស្តាយ ដែលនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅពេលដែលកងកម្លាំង យោធាថៃបានបើកការបាញ់ ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជា តំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហាន ខ្មែរម្នាក់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ៕

To Top