ព័ត៌មានជាតិ

ថៃ បានប្រកាស ជាឯកតោភាគី ពីការបិទច្រករបៀងមួយចំនួន ជាមួយកម្ពុជា

ភ្នំពេញ ៖ យោងតាមលិខិតជូនដំណឹង របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ​ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការ នៅតំបន់ព្រំដែន ខេត្តស្រះកែវ​បានឱ្យដឹងថា​ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទ ជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចាពាក់ព័ន្ធករណី ជម្លោះវិវាទ ព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជា បានបដិសេធ មិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃ ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

សេចក្ដីជូនដំណឹង​បញ្ជាក់បន្ថែមថា​ ច្រកតំបន់​ ច្រករបៀងនៅ តាម​បណ្ដាខេត្តនានា ជាប់ព្រំដែនថៃ-កម្ពុជា​ ក៏នឹង​ត្រូវ​បិទ​ជា​បន្តបន្ទាប់​ផងដែរ ៕

To Top