ភ្នំពេញ៖ ក្រោយបិទច្រកទ្វាព្រំដែន ដោយឯកតោភាគី ពីសំណាក់ក្រុមយោធាថៃ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្រាប់ច្រកធំៗចំនួន២ គឺច្រកអូរស្មាច់និងច្រកជាំ បានបើកឱ្យដំណើរការតែ៣ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយសម្រាប់សុពលភាពលិខិតឆ្លងដែន គឺអនុញ្ញាត ឱ្យត្រឹមតែ៧ថ្ងៃតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់អំពីមន្រ្តីអន្តោប្រវេសន៍កម្ពុជា។
ប្រភពដដែល បានឲ្យដឹងថា ច្រកទ្វារព្រំដែនទាំងពីរ បើកដំណើរការតែ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល ៕
