ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន  ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងបូរណភាពទឹកដី!

កំពង់ធំ: នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា ថៃ  និងការ​ចាត់ ​វិធានការចាំបាច់នានា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងចំណាត់ការ ប្រកបដោយភាពម៉ឺងម៉ាត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជនកម្ពុជា  ទាំងវិធានការការទូត វិធានការផ្លូវច្បាប់ និងវិធានការយោធា ចំពោះសត្រូវ សៀម ដែលមានមហិច្ចតាឈ្លានពានទឹកដីកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការចរចា និងបោះបង្គោលព្រំដែនរវាងកម្ពុជា និង វៀតណាម ដែលមកដល់ពេលនេះបានចំនួន ៨៤% រួចហើយ និងការចរចាបោះបង្គោលព្រំដែន រវាងកម្ពុជានិងឡាវ បាន ៨៦% ហើយ នៅឡើយជាមួយថៃ ដែលក្នុងរយៈពេល ២៥ឆ្នាំនេះ បានត្រឹមចរចា និងការស្វែងរកបង្គោលព្រំដែន ហើយមិនទាន់បានឯកភាពបោះបង្គោលព្រំដែន បានមួយបង្គោលនៅឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសង្កត់ធ្ងន់តាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អំពី​ការ​កែសម្រួល​កម្លាំង​ទ័ព​នៅ​ក្នុង​តំបន់​មាន​ជម្លោះដែលបាន​ការ​ស្រុះស្រួល​គ្នា​រវាង​មេបញ្ជាការ​កង​ទ័ព​ទាំង​ពីរ​ប្រទេស​ ដេីម្បី​បញ្ជៀស​សង្គ្រាម​បង្ហូរ​ឈាម​ជាទ្រង់ទ្រាយ​ធំ​ តែ​មិន​មែន​ជា​ការ​ដក​កង​ទ័ព​ចេញ​ពី​ដែនអធិបតេយ្យភាពរបស់កម្ពុជាឡេីយ​ ហើយ​ជាមួយ​នេះ​ដែរ​​សម្ដេចតេជោ​ហ៊ុន​ សែន​ និង​សម្តេច​ធិបតីហ៊ុន ម៉ាណែត ក៍បាន​បញ្ជាក់​រួច​ហើយ​អំពីការយកតំបន់ទាំងបួនរួមមាន  តំបន់ប្រាសាទតាមមាន់តូច ប្រាសាទតាមមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិអាយស៊ីជេ (ICJ)  ដើម្បីបញ្ចប់បញ្ហាជម្លោះ​  ។  ហើយក្នុងករណីតុលាការយុត្តិធម៌អន្តរជាតិកាត់សេចក្តីរបៀបណា ដោយយុត្តិធម៌ កម្ពុជានិងទទួលយក  ។ នៅ​តំបន់ខាង​លេីនេះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរួចហើយ​ និងបាន​ផ្ញើ​សារ​លិខិត​ទៅ​រាជ​រដ្ឋាភិបាល​ថៃ​ចូលរួម​ដោះស្រាយ​វិវាទ​ព្រំ​ដែន​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ICJ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប ត្រូវជឿជាក់លើការដឹកនាំ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងបានប្រគល់ភារកិច្ច ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួន គ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី មិនឱ្យសត្រូវសៀមមករំលោភឈ្លាន ពានបានឡើយ ៕ ដោយសំនៀង

To Top