ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឆ្លើយតបយុវជន សង្គមបំពុលម្នាក់ថា «កម្ពុជា មិនបានដកទ័ពទេ កុំញុះញង់ពេក» អ្នកឯង ក៏មិនមែនកងទ័ពដែរ។

ការឆ្លើយតប លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បន្ទាប់ពីបានឃើញ មានគណនី Tik Tok និងហ្វេសប៊ុកមួយថត សម្ដែងគ្រងឯកសណ្ឋាន ជាកងទ័ពផ្សព្វផ្សាយ ដែលមានចរិតញុះញង់រើសអើង និងបំបាក់ទឹកចិត្តកងទ័ព។
តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានគូសបញ្ជាក់ថា «អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខ នៅទៅ កុំរករឿងអ្នកនៅក្នុងស្រុក ។ ហើយ កម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ»។

សូមរំលឹកថា បើតាមអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បុគ្គលរូបនេះមានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាសកម្មជនគណបក្សប្រឆាំង មានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ស្រុកកំណើតនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃ។ អ្នកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកការផ្សព្វផ្សាយរបស់បុគ្គលរូបនេះ ជាការញុះញង់ រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព៕
