ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសហជីព អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគជូន ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចថ្មើរជើងលេខ ៤២ ដែលកំពុងឈរជើង នៅសមរភូមិមុខទិសប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ ។









