ព័ត៌មានជាតិ

ដំណឹងល្អសម្រាប់អាណាព្យាបាល និងសិស្សានុសិស្ស​ ដែលស្នាក់នៅ ផ្សាររោងក្លឿ​

ភ្នំពេញ៖ ចាប់ពីថ្ងៃស្អែកទី១១ ​ខែមិថុនា ឆ្នាំ២០២៥ តទៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងសងខាងប៉ោយប៉ែត-ខ្លងលឹក នឹងចាប់ផ្តើមបើកច្រកជាពិសេសបន្ថែមទៀត ដោយពេលព្រឹកបើកពី ម៉ោង​៦:00នាទីដល់ម៉ោង ៨:00នាទី និងពេលល្ងាចបើកពី ម៉ោង​១៧:00នាទីដល់ម៉ោង១៨,00នាទី ដើម្បីអោយកូនសិស្សខ្មែរដែលកំពុងរស់នៅ ជាមួយឪពុកម្តាយ ក្នុងផ្សាររោងក្លឿបានចេញចូលទាន់ម៉ោងសិក្សា។ ចំពោះអាណាព្យាបាលសិស្សព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ មធ្យោបាយចេញចូលទាំងអស់ នៅអនុវត្តការចេញចូល នៅម៉ោងដដែលគឺ​ចាប់ពីពេលព្រឹកម៉ោង៩:00នាទី ដល់ម៉ោង១៦:00នាទីរសៀល។ប្រភពនគរបាលច្រកទ្វារប៉ោយប៉ែត។

To Top