ព័ត៌មានជាតិ

លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ កម្ពុជានិងចិន ប្រឆាំងដាច់ខាត ចំពោះរាល់ទង្វើ និងសកម្មភាពណា ដែលបំផ្លាញ ឬប៉ះពាល់ដល់សន្តិភាព

ភ្នំពេញ ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នក ស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានលើកឡើងថា ប្រទេសកម្ពុជា និងចិនតែងតែប្រឆាំងដាច់ខាត ចំពោះរាល់ទង្វើ និងសកម្មភាពណាដែលបំផ្លាញ ឬប៉ះពាល់ដល់សន្តិភាព ហើយធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីប្រទេសជាតិ និងតំបន់ក៏ដូចជាពិភពលោក ទាំងមូលមានសន្តិភាព និងការអភិវឌ្ឍដូចគ្នា។

ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិតមានប្រសាសន៍ថា ប្រជាជនកម្ពុជាពោរ ពេញដោយភក្តីភាព ចំពោះសន្តិភាព តែងលើកបដាជ្រោងទង់សន្តិភាព អរគុណសន្តិភាព និងប្រឆាំងដាច់ខាត ចំពោះរាល់ទង្វើនិងសកម្មភាពណា ដែលបំផ្លាញឬប៉ះពាល់ដល់សន្តិភាព។

លោកបណ្ឌិតបញ្ជាក់ថា ៖ « ការអភិវឌ្ឍ របស់ប្រទេសកម្ពុជា មិនអាចខ្វះបាន នូវសន្តិភាពនោះឡើយ។ នៅក្នុងទំនាក់ទំនងដែក ថែបជាមួយកម្ពុជា ចិនតែងគាំទ្រជាប់ជានិច្ច នូវការគោរពអធិបតេយ្យភាព បូរណភាពរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាក្នុងកិច្ចការពារគុណតម្លៃសន្តិភាព ដែលជាគំរូភាពដ៏ល្អ សម្រាប់តំបន់និងពិភពលោក។»

លោកបណ្ឌិតបន្ថែមទៀតថា ចាប់តាំងពីបង្កើតសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រទេសចិនឈរយ៉ាងមុតមាំជាមួយសន្តិភាព ហើយតាមរយៈសន្តិភាពនេះហើយដែលរយៈពេល៧៦ឆ្នាំមកនេះ ប្រទេសចិនបានអភិវឌ្ឍឈានឡើងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក។ គោលនយោបាយរបស់ប្រទេសចិន គឺជាគោលនយោបាយ សន្តិភាពនិយម សង់ស្ពានមេត្រីភាពជាមួយ បណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោក ដោយឈរលើទស្សនវិជ្ជារបស់ខ្លួន មានពោរពេញដោយចរន្តពហុភាគី និយមដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក ។
ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់តែង បានប្រកាសយ៉ាងម៉ឹងម៉ាត់ថា សន្តិភាព និង ការអភិវឌ្ឍ គឺជាសេចក្តីប្រាថ្នាដែលត្រូវ បានបង្កើតឡើង ដោយមនុស្សជាតិ គ្រប់គ្នានៅក្នុងរយៈពេលជាងមួយ សតវត្សរ៍កន្លងមក ។

ប្រទេសចិន ដែលមានប្រជាជនពោរ ពេញដោយហ្សែនស្នេហាសន្តិភាពតែង បានឆ្លើយតបទៅនឹង សេចក្តីត្រូវការ របស់មនុស្សជាតិ ហើយដាស់តឿន ពិភពលោកទទួលយកមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់ និងបន្តឆ្ពោះទៅមុខ នៅលើផ្លូវ ម៉ារ៉ាតុងនៃសន្តិភាព និងការអភិវឌ្ឍ ។ ដោយរាប់ចាប់ពីពេល ដែលអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង ហើយប្រទេសចិនគឺជាប្រទេសទី១ ដែលបានចុះហត្ថលេខាលើធម្មនុញ្ញ អង្គការសហប្រជាជាតិ រយៈពេល៨០ឆ្នាំមកនេះ ថ្នាក់ដឹកនាំចិន ជាពិសេសលោក Xi Jinping ប្រធានរដ្ឋចិនបានដាក់ចេញ នូវប្រាជ្ញាចិននៅក្នុងការថែរក្សាសន្តិភាពសកល នោះគឺ«កិច្ចកសាងសហគមន៍ជោគវាសនារួមន នៃមនុស្សជាតិ» ខ្ញុំឯកភាពនឹងគតិបណ្ឌិតរបស់លោកប្រធានរដ្ឋចិន ហើយយល់ថា ទីណាដែលប្រជាជនចិន ទៅដល់ ទីនោះនឹងផ្តល់ជូន នូវការអភិវឌ្ឍតាមរយៈកិច្ចខិតខំថែរក្សាសន្តិភាព៕

To Top