ព័ត៌មានជាតិ

ម៉ូតូនិងម៉ូតូ ព្រលះគ្នាលន់ដូចរន្ទះ បណ្តាលឲ្យលោកនាយករង វិទ្យាល័យជីភូម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ២នាក់នៅក្រុងបាវិត

ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹងបណ្ដាលឲ្យលោកនាយករងវិទ្យាល័យជីភូម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២នាក់ នៅក្រុងបាវិត ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១១ខែ មិថុនា ឆ្នាំ២០២៥  នៅលើផ្លូវជាតិ លេខ១ចន្លោះគីឡូម៉ែត្រ១៥០-១៥១ស្ថិត ក្នុងភូមិ កំពោតប្រស់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូមួយគ្រឿងម៉ាកWAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1Q-8665 ធ្វើដំណើរពី លិចទៅកើត បើកបរដោយឈ្មោះ សេក សាក់ ខាត់ណា ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសន្តិសុខ នៅភូមិអូតាមោ ឃុំ មនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង
មកដល់ចំណុចកន្លែងកើតហេតុខាងលើ បុកប៉ះនិងម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង1A-9284 បើកបរឆ្លងផ្លូវពីត្បូងទៅជើងបើកបរដោយ ឈ្មោះ មាឃ សាម៉ន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ(គ្រូបង្រៀន)ជនជាតិខ្មែរ នៅភូមិកំ ពោតជ្រូក សង្កាត់ ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ទន់ សុទ្ធី ភេទ ស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ(គ្រួបង្រៀន) នៅភូមិ កំពោតជ្រូក សង្កាត់ព្រៃអង្គុ ញ ក្រុងបាវិត ខេត្តស្វាយរៀងរងរបួសធ្ងន់ គ្មានពាក់មួកសុវត្ថិភាព បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង។ដោយឈ្មោះមាឃ សាម៉ន រងរបួសធ្ងន់មិនអាចសង្គ្រោះបានក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យគួរអោយសង្វេគ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ដោយសារម៉ូតូម៉ាកសង់C125ស្លាកលេខស្វាយរៀង1A-9284ឆ្លងផ្លូវពីត្បូងទៅជើង ខ្វះការប្រុងប្រយ័ត្នទើបបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ៕

To Top