ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុងសន្លឹម ដែលជួបគ្រោះថ្នាក់ធ្លាក់ពីលើផែ រងរបួសធ្ងន់ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។
ប្រជាពលរដ្ឋរូបនេះឈ្មោះ សៀត សេងហាក់ អាយុ ៤២ឆ្នាំ រស់នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕










