ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ប្តេជ្ញាការពារសមុទ្រ ដើម្បីប្រឆាំង ការបំពុល ពីមជ្ឈដ្ឋាននានា

ភ្នំពេញ ៖ ក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅលើទឹកដីបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាង ពីប្តេជ្ញាការពារដែន សមុទ្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅ នឹងការបំពុលសមុទ្រ ពីមជ្ឈដ្ឋាននានាបង្ហូរចូលទឹកសមុទ្រ ។

លោកហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ក្នុងសន្និសីទនាព្រឹកថ្ងៃ១២ មិថុនាថា ក្នុងក្របខ័ណ្ឌសន្និសីទរបស់អង្គការ សហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3)៖ នាថ្ងៃ១១ មិថុនា សម្តេចធិបតី បានអញ្ជើញ ចូលរួមក្នុងពិធីបើក និងថ្លែងសុន្ទរកថា ដោយបាន គូសបញ្ជាក់ ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការក្លាយជាភាគី នៃកិច្ចព្រមព្រៀង អនុសញ្ញា ស្តីពីសម្បត្តិធម្មជាតិនៅក្រៅ អធិបតេយ្យភាពជាតិ (BBNJ) ដែលត្រូវបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ហើយកម្ពុជា នឹងបោះជំហានបន្ទាប់ក្នុងការបង្ហាញ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ដោយចុះហត្ថលេខាលើ កិច្ចព្រមព្រៀង BBNJ នេះ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តថា សម្តេចធិបតីបានលើកឡើង ពីការប្តេជ្ញាពង្រឹងសមត្ថភាពជាតិ របស់ខ្លួនក្នុងការការពារសមុទ្រ តាមរយៈការ ពង្រីកតំបន់ការពារ ដែនសមុទ្រ ពង្រឹងបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រងជលផល ប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។

លោកហ្សង់ ហ្វ្រង់ស័រ តាន់មានប្រសាសន៍ថា “សម្តេចបវរធិបតី គូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងបន្តថែរក្សា ដែនសមុទ្ររបស់ខ្លួនតាមរយៈការពង្រីកជាស្រេចនូវតំបន់ការពារដែនសមុទ្ររបស់ខ្លួន ក្នុងន័យថា កម្ពុជាមិនបានរងចាំ UNOC1 , UNOC2 ឬ UNOC3ទេ កម្ពុជាបានចាប់ផ្តើមថែរក្សាដែនសមុទ្ររបស់ខ្លួនចាប់ពីពេលនេះតទៅ”។

បើតាមលោកហ្សង់ ហ្វ្រង់ស័រ តាន់ សម្តេចធិបតីក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិផ្តល់ ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាព សម្រាប់គ្នារអភិរក្ស សមុទ្រ និងការគ្រប់គ្រងធនធាន ប្រកបដោយនិរន្តរភាព នឹងរួមបញ្ចូលទាំងការធានា នូវលទ្ធភាពទទួលបានវិទ្យាសា ការអនុវត្តគ្រប់គ្រងជលផល ប្រកបដោយនិរន្តរភាព៕

To Top