ព័ត៌មានជាតិ

ប្រកាសចូលកាន់តំណែង អភិបាលរង ក្រុងពោធិ៍សាត់ ២ រូប និង នាយករដ្ឋបាលក្រុង ១ រូប

ពោធិ៍សាត់÷ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងពោធិ៍សាត់ចំនួន ២ រូប និង នាយករដ្ឋបាលក្រុង ១ រូប នៅក្នុងបរិវេណ នៃសាលាក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកអភិបាលរង ខេត្ត,តំណាងអយ្យការ អមសាលាដំបូងខេត្ត ,ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ,ក្រុមប្រឹក្សាក្រុង/សង្កាត់ និង មន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀតផងដែរ។

អភិបាលរងក្រុងពោធិ៍សាត់ ដែលត្រូវប្រកាសអោយ ចូលកាន់តំណែងថ្មីចំនួន ២ រូបរួមមាន÷
១-លោកស្រីសេង ហួយ និង ទី២ លោកសុខ សុវណ្ណ ។
ជាមួយគ្នានោះដែរ លោកជិន វណ្ព ក៍ត្រូវបានប្រកាសអោយចូលកាន់មុខ តំណែងជានាយករដ្ឋបាល នៃសាលាក្រុងពោធិ៍សាត់ផងដែរ៕

To Top