ព័ត៌មានជាតិ

នាវាបរទេស នាំភ្ញៀវចម្រុះជាតិសាសន៍ ជាង៦០០នាក់ ចូលទស្សនានៅកម្ពុជា

ភ្នំពេញ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ Regatta បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ ជាង៦០០នាក់ មាន២៧សញ្ជាតិ បានចូលសុំចត ធ្វើនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ១២ មិថុនា ដើម្បីធ្វើទស្សនកិច្ចកម្ពុជា រយ:ពេលមួយថ្ងៃ មុននឹងបន្តដំណើរទៅថៃ។ នេះបើតាមការចុះផ្សាយរបស់AKP ។

មន្ត្រីនគរបាលអន្តោប្រវេសន៍្ត ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ Regatta មានសញ្ជាតិ Marshall Island មានបណ្តោយ១៨០.៤៥ម៉ែត្រ ទទឹង២៥.៤៦ម៉ែត្រ ជម្រៅទឹក ៦.៨២ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិ សាសន៍ចំនួន ៦២៨នាក់ ស្រី៣២៨នាក់ ស្មើនឹង២៧ សញ្ជាតិ និងមាននាវិកសរុបចំនួន ៣៩៨នាក់ ស្រី ៨៤នាក់ ស្មើនឹង ៣៩សញ្ជាតិ។ នាវាទេសចរណ៍ Regatta បានធ្វើដំណើរមកពីវៀតណាម ចូលសំចតនៅកំពង់ផែអន្តរជាតិ ស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង ៣០នាទី និងមានគម្រោង ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៧ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Regattaនេះ សញ្ជាតិដែលមានចំនួនច្រើនជាងគេ គឺភ្ញៀវមកពីអាមេរិកចំនួន៣៨០នាក់ ។ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។ ក្នុងអំឡុងពេលនាវាទេសចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្ញៀវទេសចរបរទេស បានធ្វើដំណើរទៅទស្សនា ភូមិនេសាទ ទំនប់រលកសង្កាត់លេខ១ , ទីប្រជុំជនផ្សារលើ , តំបន់មាត់សមុទ្រ , រូបសំណាកតោពីរ , តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ ។ ក្នុងនោះក៏បន្តទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូប សំណាកព្រះថោងនាងនាគ , មជ្ឈមណ្ឌលវិបស្សនា ធុរៈគិរីនាគវ័ន សង្កាត់រាម និងវត្តបិត ត្រាំង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ៕

To Top