ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញគោលការណ៍សំខាន់ៗ ៩ ចំណុចដល់រដ្ឋបាល ក្រុងពោធិ៍សាត់

ពោធិ៍សាត់: មានប្រសាសន៍ នៅក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលរងក្រុងពោធិ៍សាត់ និង មុខតំណែង នាយករដ្ឋបាលសាលាក្រុង ពោធិ៍សាត់ នាព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួន ៩ ចំនុច ដើម្បីអោយរដ្ឋបាលក្រុង យកទៅបន្តអនុត្តន៍ ។

គោលការណ៍រួមមាន
១-គណះបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋានសំដៅទប់ស្កាត់នូវសកម្មភាពផ្សព្វផ្សាយនូវព័ត៌មានមិនពិត ញុះញុងអុចអាល បង្កអោយមានអំពើរហឹង្សា និង ភាពចលាចលនៅក្នុងសង្គម។
២-ត្រូវបន្តយកចិត្តទុកដាក់អប់រំណែនាំ បកស្រាយបំភ្លឺអោយទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋនូវរាល់សកម្មភាពដែលមានចរឹកអុចអាលអោយមានអំពើរហឹង្សាធ្វើអោយប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណះ។
៣-ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយជម្លោះ និង ការតវ៉ាទាមទានានា ដោយផ្អែកលើគោលការណ៍ច្បាប់។
៤-ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណះប្រកបដោយប្រសិទ្ធិភាព តម្លាភាព និង គណនេយ្យភាព។
៥-បន្តជម្រុញបំផុសចលនាប្រជាពលរដ្ឋ ក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
៦-ពង្រឹងរបៀបរបបធ្វើការងារ គោរពបទបញ្ជាផ្ទៃក្នុង ទំនាក់ទំនង សាមគ្គីភាព និង ឯកភាពគ្នាអោយបានល្អ។
៧-ការគ្រប់គ្រង និង ការតែងតាំងមន្រ្តីរាជការចាំបាច់ត្រូវអនុវត្តន៍តាមច្បាប់ និង នីតិវិធីអោយបានមុឺងម៉ាត់ដោយឈរលើគោលការណ៍តម្លាភាព។
៨-បន្តបណ្តុះបណ្តាល កសាងសមត្ថភាពមន្ត្រីនៅតាមអង្គភាព និង បែងចែកតួនាទី ភារកិច្ចទៅតាមមុខជំនាញ។
៩-ត្រូវចូលរួមសំអាតបរិស្ថាន អនាម័យនៅក្នុងមូលដ្ឋានអោយបានល្អ សំដៅធ្វើយ៉ាងណាអោយក្រុង និង អោយខេត្តពោធិ៍សាត់របស់យើងអស់សំរ៉ាមនៅឆ្នាំ ២០២៦ ស្របតាមចក្ខុវិស័យរបស់ខេត្ត ហើយយើងត្រូវចូលរួមដាំដើមឈើអោយបានច្រើននៅតាមទីសាធារណះ៕

To Top