ព័ត៌មានជាតិ

Breaking News: អ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារ ពីដែនអាកាស ទៅលើប្រទេសអ៊ីរ៉ង់

រូបភាព៖ xinhua

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានប្រកាសនៅថ្ងៃសុក្រនេះថា កងទ័ពអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារ “ទុកជាមុន” នៅក្នុងប្រទេសអ៊ីរ៉ង់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​ បានរាយការណ៍​ពី​ការ​ផ្ទុះ​នៅ​ក្រុង​ហេអេរ៉ង់​ព្រម​ទាំង​ការ​ស្ទាក់​ចាប់​គ្រាប់មីស៊ីលផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ថានភាពអាសន្នត្រូវបានប្រកាសនៅទូទាំងប្រទេសអ៊ីស្រាអែល។ លោក Katz បាននិយាយថា “បន្ទាប់ពីការវាយប្រហារជាមុនរបស់រដ្ឋអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល និងប្រជាជនស៊ីវិលរបស់ខ្លួនត្រូវបានគេរំពឹងថា នឹងកើតឡើងនៅពេលខាងមុខ” ។

ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​បន្ទាប់​ពី​ភាព​តាន​តឹង​កាន់​តែ​ច្រើន​សប្តាហ៍​បន្ទាប់​ពី​ការ​បរាជ័យនៃ​ការ​ចរចា​ជា​ថ្មី​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ សារព័ត៌មានជាច្រើនបានរាយការណ៍កាលពីខែមុនថា អ៊ីស្រាអែលបានពិភាក្សាអំពីការវាយប្រហារដ៏មានសក្តានុពលលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្មីៗនេះបានចោទទីក្រុងតេហេរ៉ង់ថា “ដើរយឺត” ក្នុងការចរចា ហើយបានរំលឹកឡើងវិញថា គោលបំណងរបស់លោក គឺការរុះរើទាំងស្រុងនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ចំណែក អ៊ីរ៉ង់​ បាន​បដិសេធ​ចំពោះ​ការ​ធ្វើតាម និងនៅតែអះអាងថា​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​គឺ​សម្រាប់​តែ​គោលបំណង​ស៊ីវិល៕

ប្រែសម្រួលៈ ណៃ តុលា

To Top