ណានជីង ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលទស្សនកិច្ច នៅទីភ្នាក់ងារបោះពុម្ពផ្សាយ អក្សរសាស្រ្ត និងសិល្បៈPHOENIXខេត្តជាំងស៊ូ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា បានចាប់អារម្មណ៍ពីសៀវភៅ ចំនួន២ក្បាល (១-វចនានុក្រមចំណេះដឹងវប្បធម៌ចិន និង២ អរិយធម៌ ១០០០០ឆ្នាំ គជ់របស់ចិន) ដែលនឹងផ្តល់ធាតុ ចូលកាន់តែប្រសេីរ ដល់ប្រជាជនកម្ពុជា យល់ដឹងពីអរិយធម៌របស់ប្រទេសចិន។

ក្នុងពេលក្រុមការងារឧទ្ទេសនាម ពីឯកសារអរិយធម៌ចិនទាំងពីរក្បាលនេះ លោក Zhang Chaoyang អគ្គនាយកទីភ្នាក់ងារបោះពុម្ពផ្សាយ អក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ បានផ្តល់នូវសំណេី ជូនដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍន ភាពកម្ពុជា-ចិន ក្នុងការពិចារណាបកប្រែជាខេមរភាសា ដេីម្បីជាមូលដ្ឋានកាន់តែស៊ី ជម្រៅពីអរិយធម៌ចិន ហេីយទីភ្នាក់ងារបោះពុម្ពផ្សាយ អក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ នឹងរួមចំណែកយ៉ាងសកម្មជាមួយសមាគមក្នុងការលេីកកម្ពស់អំណាននៅកម្ពុជា។ លោកអគ្គនាយកក៏បានបញ្ជាក់ថា បច្ចុប្បន្នសៀវភៅ«វចនានុក្រមចំណេះដឹងវប្បធម៌ចិន»ត្រូវបានបកប្រែជាភាសាអង់គ្លេស បារាំង ប៉ូឡូញ ម៉ុងហ្គោលី និងអារ៉ាប់ ។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានគាំទ្រនឹងគំនិតផ្តួចផ្តេីមនេះ ដោយលោកបានបញ្ជាក់ថា ជាងពេលណាៗទាំងអស់ ក្នុងប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្លេីងទំនាក់ទនងមិត្តភាពដែកថែប និងជាកល្យាណមិត្តក្នុងកិច្ចកសាងសហគមន៍ជោគវាសនាកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ថែមទៀតផង ។ តាមរយ:ទម្រដ៏រឹងមាំនេះ ការបកប្រែឯកសារវប្បធម៌ចិន មកជាខេមរភាសាកាន់តែពង្រីកពន្លឺរស្មី នៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិន និងពន្លាតភាពរឹងមាំកាន់តែខ្លាំង នៃមិត្តភាពដែកថែបបន្តទៅកាន់យុវវ័យ និងកុមារតជំនាន់។

គួរបញ្ជាក់ផងដែរថា ក្នុងរយ:ពេល ២ទសវត្សរ៍មកនេះ លោកបណ្ឌិតបានបោះផ្សាយ និងបានដឹកនាំការបកប្រែជា ខេមរភាសានូវសៀវភៅជាច្រេីនរបស់ប្រទេសចិនដូចជា ទស្សនវិជា្ជចិន អរិយធម៌ចិន ប្រាជ្ញាចិន គតិបណ្ឌិតបស់លោក Xi Jinping ហេីយលោកបណ្ឌិតក៏ជាវាគ្មិន ប្រកបដោយការយល់ដឹងយ៉ាងទូលំទូលាយពីចិនសាស្ត្រ។ បន្ថែមពីលេីនេះ លោកបណ្ឌិតក៏ជាអ្នកសម្របសម្រួលការអនុវត្តគម្រោងជាច្រេីនក្នុងប្រទេសកម្ពុជានៃបណ្តាសង្គមស៊ីវិលរបស់ប្រទេសចិនថែមទៀតផង៕


