ព័ត៌មានជាតិ

បុរសម្នាក់បើកអេស្ការវទ័រ កាយដីដើម្បីសាងសង់អគារ ជាអកុសលប៉ះចំមីនតោន​ ផ្ទុះរងរបួសជាទម្ងន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់​អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោន​សំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។

ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ​ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។ ជាមួយគ្នានោះលោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ ក៏បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំ​ ជាមួយស្ថានការណ៍នៅព្រំដែនខ្មែរ-សៀម ថាមានអ្វីកើតឡើងនោះ ៕

To Top