ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ នៅព្រឹកថ្ងៃទី១៧ មិថុនានេះ បានជួបប្រជុំជាមួយបណ្តាអង្គទូត បរទេសប្រចាំកម្ពុជា ចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់ អំពីការវិវត្តថ្មី នៃស្ថានការណ៍ ជម្លោះព្រំដែនកម្ពុជា-ថៃ ។
ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏ពន្យល់ពីការបញ្ជូនសំណុំរឿង ប្រាសាទតាមាន់ធំ ,ប្រាសាទតាមាន់តូច , ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ)ដែលបានទៅដល់ដៃក្រឡាបញ្ជី នៃ ICJ កាលពីថ្ងៃ១៦ មិថុនា ៕
