ភ្នំពេញ ៖ តាំងពីម៉ោង ៨:០០ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក បាននិងកំពុងរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅមណ្ឌលសំចតតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីផ្តល់ព័ត៌មានស្តីពីឱកាសការងារដ៏សម្បូរបែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា៕










