ភ្នំពេញ ៖ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃបានឡើងបាន និងកំពុងឡើងកម្តៅ សមត្ថកិច្ចកម្ពុជា បានជម្លៀសប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតំបន់មុំបី មកមណ្ឌលសុវត្ថិភាព បណ្ដោះអាសន្នវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តព្រះវិហារ ។

ក្រោយពីការជម្លៀសពួកគាត់ មកដល់មណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ន វត្តពោធិ៍៥០០០ដើម កាលពីថ្ងៃ១៦ មិថុនាហើយ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានអញ្ជើញជួបសំណេះសំណាល ជាមួយពួកគាត់ផងដែរ ដើម្បីត្រៀមសម្ភារៈ ម្ហូបអាហារ និងថ្នាំសង្កូវមួយចំនួន សម្រាប់ផ្គត់ផ្គង់ពួកគេ៕






