ព័ត៌មានជាតិ

ទូលព្រះបង្គំជាខ្ញុំ កែវ រតនៈ សូមថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា

ភ្នំពេញ ៖ ទូលព្រះបង្គំជាខ្ញុំ កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមក្រាបបង្គំថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា ។

ទូលព្រះបង្គំជាខ្ញុំ សូមក្រាបថ្វាយនូវអំណរសាទរដោយស្មោះ អស់ពីដួងចិត្ត និងសូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុត ពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ ដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខសាន្តមនោរម្យ ដល់ប្រជានុរាស្ត្រខ្មែរទូទាំងព្រះនគរ។

ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ៍លើលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីទេវតាឆ្នាំថ្មី ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់បានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top