ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅ រដ្ឋធានីអង់ការ៉ាអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅប្រទេសអ៊ីស្រាអែល ប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាត តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន។
ការជូនដំណឹងបែបនេះ ដោយសារជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងតែតានតឹង និងគ្រោះថ្នាក់ជាខ្លាំង ដោយការវាយប្រហារសងសឹករវាងប្រទេសទាំងពីរមានទ្រង់ទ្រាយធំ បើកចំហដោយផ្ទាល់ និងបានបន្តអស់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ និងមិនទាន់បញ្ចប់នៅឡើយ៕
