ភ្នំពេញ ៖ លោករដ្ឋមន្ត្រី ហេង សួរ សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ បានចូលរួមកម្មវិធីធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដោយមានការចូល រួមពីមហាជនគ្រប់ស្រទាប់វណ្ណៈ សរុបប្រមាណ១៥ម៉ឺននាក់ ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមធ្វើដំណើរចេញ ពីកោះពេជ្រឆ្ពោះទៅវិមានឯករាជ្យ ៕








