ព័ត៌មានជាតិ

អ្នកវិភាគ៖ រាជរដ្ឋាភិបាល អាចពិចារណាបញ្ជូនបេសកជនពិសេស ថ្នាក់ឧបនាយករដ្ឋមន្ត្រីឬមន្ត្រីពិសេសជាន់ខ្ពស់ ទៅពន្យល់ប្រទេសជាសមាជិកអាស៊ាន ឱ្យយល់ពីស្ថានភាព រវាងកម្ពុជា-ថៃ

ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍នយោបាយ បានលើកឡើងថា រាជរដ្ឋាភិបាលអាចពិចារណាបញ្ជូនបេសកជនពិសេសថ្នាក់ឧបនាយករដ្ឋមន្ត្រី ឬមន្ត្រីពិសេសជាន់ខ្ពស់ ទៅពន្យល់ប្រទេសជាសមាជិកអាស៊ាន ឱ្យយល់ពីស្ថានភាពរវាងកម្ពុជា-ថៃ។

អ្នកវិភាគបន្តថា ជាការពិតប្រមុខការទូត បានពន្យល់មន្ត្រីការទូតជាន់ខ្ពស់បរទេសប្រចាំកម្ពុជារួចហើយ ពីស្ថានភាពនយោបាយ ការប្រឈមមុខយោធាដាក់គ្នារវាងយោធា កម្ពុជា-ថៃ ប៉ុន្តែស្ថិតក្នុងស្ថានការណ៍វិវត្តន៍ នយោបាយលឿនបែបនេះ រាជរដ្ឋាភិបាលគួរសាកល្បងពិចារណា បញ្ជូនប្រេសិតជាន់ខ្ពស់ថែមទៀត ជម្រាបជូនប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ប្រទេសជាសមាជិកអាស៊ាន ឱ្យយល់ថែមទៀត ព្រោះកិច្ចការទូត ពិតជាមានសារៈសំខាន់ណាស់។

អ្នកវិភាគសង្កត់ធ្ងន់ថា ឥស្សរជនគួរបញ្ជូនទៅរួមមាន៖
១/ នាយឧត្តមសេនីយ៍ គន់ គីម ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
២/ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទៅកាន់ប្រទេសឡាវ។
៣/ នាយឧត្តមសេនីយ៍ មាស សោភា ទៅកាន់ប្រទេស ម៉ាឡេស៊ី។

To Top