ភ្នំពេញ៖ បេក្ខភាពចំនួន៦រូប ត្រូវត្រៀមឈរឈ្មោះបោះឆ្នោត ជានាយករដ្ឋមន្ត្រី ក្រោយពីលោកស្រី ផែថងថាន ស៊ិនណាវ៉ាត្រា នាយរដ្ឋមន្ត្រីថៃ ត្រូវបានត្រៀមដកចេញពីតំណែង។
បេក្ខភាពទាំង៦រូប រួមមាន៖
១- លោក អនុធិន ឆានវិរះគុណ គណបក្សភូមិថៃថៃ
២- លោក ឆៃក្សេម និតិសិរិ គណបក្សភឿថៃ
៣- លោក ប្រាវិត វង្សសុវណ្ណ គណបក្សផ្លាំងប្រាឆារ៉ាត
៤- លោក ប្រាយុទ្ធ ចាន់អូឆា ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ
៥- លោក ភិរៈផាន់ សារីរ៉ាត់វិផាក គណបក្សរួមថៃសាងឆាត
៦- លោក ចុរិន្ទ ឡាក់ខណះវិសិទ្ធិ គណបក្សប្រាឆាធិប៉ាត់
ក្រោយពីបែកធ្លាយសំឡេងសន្ទនា ររវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោកស្រីនាយករដ្ឋមន្ត្រីថៃ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ មានហេតុការណ៍ជាច្រើន ដើម្បីដាក់សម្ពាធឱ្យលោកស្រី ផែថងថាន ស៊ិនណាវ៉ាត្រា លាចេញពីតំណែង៖ រដ្ឋមន្ត្រីនៃសមាជិកសម្ព័ន្ធរដ្ឋាភិបាលមួយចំនួន ត្រៀមដាក់លិខិតទៅសភា សុំលាចេញពីមុខតំណែង គណបក្សប្រឆាំងនឹងប្រមូល ផ្តុំគ្នានៅមុខវិមានរដ្ឋាភិបាល ទាមទារឱ្យលោកស្រី ចុះចេញពីតំណែង ចលនាមហាជនគ្រប់ទិសទី ដាក់សម្ពាធគណៈកម្មាធិការកិច្ចការយោធានៃព្រឹទ្ធសភា កំពុងរៀបចំធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ទាក់ទងនឹងវីដេអូឃ្លីប របស់នាយករដ្ឋមន្ត្រី ដែលបង្ហាញថា ចាត់ទុកថាជារឿងមិនស្មោះត្រង់ និងបំពានយ៉ាងធ្ងន់ធ្ងរ លើក្រមសីលធម៌ យោងតាមមាត្រា ១៦០ ដោយបានដកសិទ្ធិលោកស្រី ពីតំណែងនយោបាយ៕
