ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមអ្នកតាមសង្គមនិងនយោបាយ បានលើកឡើងថា សត្រូវប្រវត្តិសាស្ត្រ បានចាប់ឆេះកាន់តែខ្លាំងហើយ ដែលបង្កាត់ភ្លើងដោយទាហានថៃ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សយ សុភាព បានលើកឡើងថា សត្រូវប្រវត្តិសាស្ត្រ ចាប់ឆេះកាន់តែខ្លាំងហើយ ដែលបានបង្កាត់ភ្លើង ដោយទាហានថៃ។ ពួកគេមិនដែលភ្លេចយើងទេទោះបីគេខំ ធ្វើជាអំពើល្អក៏ដោយតែជាកលល្បិចប៉ុណ្ណោះ។
លោក សយ សុភាព បន្ថែមថា ប្រវត្តិសាស្ត្របានបង្ហាញច្បាស់ណាស់ថា ពួកនេះចាប់ដៃជាន់ជើង ហើយលាក់កំបិទស្នៀត ពីក្រោយតែកាលណា ឱកាសហុចឱ្យ ពួកវាហែកចែកគ្នាស៊ីភ្លាម។
លោកសង្កត់ថា «កុំដេកសុបិន្តថាពួកគេស្រលាញ់យើងស្មោះ»។ យើងត្រូវតែចាំបណ្តាំដូនតា ហើយកុំចោទថាខ្មែរប្រកាន់ពូជសាស្ត្រ ដោយលើកយករឿងអតីតកាល មកនិយាយនាំប៉ះពាល់ កិច្ចសហប្រតិបត្តិការ។ ឥឡូវយើងបានឃើញជាក់ស្តែងហើយ។ យើងចង់ណាស់សន្តិភាព កិច្ចសហប្រត្តិបត្តិការគ្រប់ជ្រុងជ្រោយ តែពួកគេមិនស្មោះ ជាមួយយើងទេ។
លោករំលឹកថា កន្លងមកគេត្រួតយើង ហើយយើងយកសួយសារអាករ ឱ្យពួកដល់ឥឡូវយើងងើបឡើង គេមកតាមកំទេចយើង។ នេះក៏ជាពេលវេលាខ្មែរ ត្រូវប្រឹងប្រែងគ្រប់ទាំងអស់ កុំឱ្យប្រវត្តិសាស្ត្រ នៅច្រំដែល៕
