ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា ណែនាំដល់ក្រុមការងារសាងសង់ សំណង់ស្ទាក់ទឹកកំពង់គោ ឱ្យបានហ្មត់ចត់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស!

កំពង់ធំ: លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងសហការី បានអញ្ជើញ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាព ការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ។

លោកបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ដ៏មានសារសំខាន់នេះ គ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដែលរួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងសម្រាប់បម្រើ ដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ និងថែមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិច តំបន់ទីប្រជុំជន ក្រុងស្រុកនានា ដែលស្ថិតតាមបណ្តោយដង ស្ទឹងសែនផងដែរ ដែលបានឆ្លើយតបយ៉ាងពិតប្រាកដ ជាមួយនឹងយុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានយ៉ាងមានប្រសិទ្ធភាព ។

សូមបញ្ជាក់ថាវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សម្រេចបានប្រមាណ ៧៥%ហើយ ដែលនៅពេលសាងសង់ រួចជាស្ថាពរសំណង់ដ៏អស្ចារ្យមួយនេះ នឹងជួយបង្កើនសេដ្ឋកិច្ចពលរដ្ឋនៅតាមបណ្ដោយស្ទឹងសែន និងអ្នកខេត្តកំពង់ធំមួយកម្រិតថែមទៀត៕ដោយសំនៀង

To Top