ព័ត៌មានជាតិ

ក្រសួងការបរទេស ណែនាំពលរដ្ឋខ្មែរ ចៀសវាងការធ្វើដំណើរទៅថៃ ក្នុងករណីមិនមានការចាំបាច់បំផុត

ភ្នំពេញ៖ ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិន មានការចាំបាច់បំផុត។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ អ្នកនាំពាក្យ បានគូសបញ្ជាក់ថា «ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាង ការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ»។

អ្នកនាំពាក្យ បន្ដថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទង ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក -ផ្នែកកុងស៊ុល៖ 02 957 5851 / 092 805 0561 -ផ្នែកអនុព័ន្ធការងារ៖ 083 545 7788/092 299 0133

២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ -ផ្នែកកុងស៊ុល៖ 062 089 8918 -ផ្នែកអនុព័ន្ធការងារ៖ 080 810 5505៕

To Top