ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍អះអាងថា កោះឫស្សី នៅតែជារបស់កម្ពុជាពិតប្រាកដ ដោយពុំបានបាត់បង់ទៅណានោះទេ ។ ដូច្នេះប្រជាពលរដ្ឋកុំភ័យបារម្ភ ហើយអាចទៅលេងបានគ្រប់ពេលវេលា ។
ការលើកឡើងរបស់សម្តេចធិបតីនេះ ក្រោយពីសម្តេចបានឃើញមានក្រុមអគតិមួយក្តាប់តូច បានបង្ហោះផ្សព្វផ្សាយថា កោះឫស្សីនេះ ត្រូវបានប្រទេសជិតខាងយកទៅគ្រប់គ្រង។
ចំពោះព័ត៌មាននេះសម្តេចគូសបញ្ជាក់ថា គឺជាព័ត៌មានបំភ្លើស បំភ្លៃ ដែលកើតចេញពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងរស់នៅក្រៅប្រទេសប៉ុណ្ណោះ៕
