ព័ត៌មានជាតិ

សម្តេចធិបតី នឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខ UN បើសិនមានការផ្ទុះអាវុធម្តងទៀតរវាងកងទ័ពថៃ-កម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា បើសិនជាមានការផ្ទុះអាវុធដាក់គ្នាម្តងទៀតដែលបង្កដោយកងទ័ពថៃ កម្ពុជានឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) មួយករណីបន្ថែមទៀត ខណៈនេះ កម្ពុជាកំពុងខិតខំដោះស្រាយជាទីបំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងសន្តិភាព ៕

To Top