ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុប លទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ បន្តឆ្នាំ២០២៥ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត

កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ និងលោកជំទាវ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ។

‎លោក ជាម ច័ន្ទ សោភ័ណ បានលើកកម្ពស់សមភាពយេនឌ័រ និងបង្កើន ភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពក្នុងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល ។ បង្កើនការវិនិយោគលើយេនឌ័រ វិស័យសេដ្ឋកិច្ច វិស័យអប់រំ សុខភាព និងតួនាទីជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ ភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិ ក្នុងការសម្រេចចិត្ត ព្រមទាំងលើកកម្ពស់ អន្តរជំនាន់។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ សមភាពយេនឌ័រសិទ្ធិរបស់ស្ត្រី និងក្មេងស្រី រដ្ឋបាលខេត្តបានបង្កើនចំនួនស្ត្រីនៅក្នុង មុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធដឹកនាំនៃរដ្ឋបាលខេត្ត ក្រុង/ស្រុក មន្ទីរអង្គភាព នឹងបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី អំពើជួញដូរមនុស្ស ចាត់វិធានការក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យនានាដែល ប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រីនៅតាមប្រព័ន្ធបច្ចេក វិទ្យានិងអនឡាញ ។

‎ឆ្លៀតក្នុងឱកាសនោះដែរ លោក ជាពិសេស លោកជំទាវថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមនារី ត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួន ដូចខាងក្រោម៖ -បន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ពង្រឹងរបៀបរបបធ្វើការ ការទទួល ខុសត្រូវទៅដល់ថ្នាក់ដឹកនាំឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ទិសដៅយុទ្ធសាស្ត្រ និងផែនការ សកម្មភាពរបស់ខេត្ត ក៏ដូចជាផែនការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ -ត្រូវការពារផលប្រយោជន៍របស់ស្ត្រី និងពង្រឹង សមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជាស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញ ជាពិសេសការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យា ដើម្បីស្ត្រីមានលទ្ធភាពបំពេញការងារ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្នុងយុគសម័យឌីជីថល -ពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកសមាគមនារីក្នុងខេត្តឱ្យបានច្រើន និងខិតខំចលនារកធនធាន និងថវិកាសម្រាប់គាំទ្រ ដល់សកម្មភាពនារី -ពង្រឹងសាមគ្គីភាព មិត្តភាព រក្សាទំនាក់ទំនងជិតស្និតរវាងថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងខេត្តដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ -ត្រូវឈ្វេងយល់រាល់ចំណុចសកម្ម និងបញ្ហាប្រឈម ដែលកើតមាននៅក្នុងជួរស្ត្រីជាថ្នាក់ដឹកនាំ និងក្នុងស្រទាប់មហាជនជានារី និងមានវិធានការដោះស្រាយ -ពង្រឹង និងថែរក្សានូវស្មារតីសាមគ្គីភាពឯកភាពគ្នាអំពីទស្សនៈគោលជំហរ នយោបាយសតិអារម្មណ៍ ឱ្យកាន់តែរឹងមាំផងដែរ ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមន្ទីរព័ត៌មាន

To Top