បន្ទាយមានជ័យ: ភាគីកម្ពុជា-ថៃ នៅវេលាម៉ោង 5:00នាទី ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2025 បានបើកឲ្យប្រជាពលរដ្ឋខ្មែរថៃ ធ្វើការឆ្លងដែន ចូលប្រទេសរៀងៗខ្លួន តាមពេលម៉ោងកំណត់ហើយ ក្រោយពីជាប់គាំងអស់ជាច្រើនម៉ោង។

ក្នុងហេតុការណ៍នេះ លោក អុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះមកសម្របសម្រួល និងទទួលពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ។

ក្នុងនោះបានត្រៀមទាំងកងកម្លាំង សមត្ថកិច្ចចម្រុះការពារសុវត្ថិភាព ក្រុមយុវជនសម្រាប់ជួយសម្រួល ដល់អ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះផងដែរ។
ការបើកឱ្យឆ្លងដែននេះ គឺមានរយៈពេល 3 ម៉ោង គិតចាប់ពីម៉ោង 5:00 ល្ងាច ដល់ម៉ោង 8:00 យប់ អនុញ្ញាតឲ្យចូលតែប៉ុណ្ណោះ ការចាកចេញត្រូវបានហាមឃាត់ ៕




