ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហេង សួរ អនុញ្ញាត​ឱ្យលោកស្រី Alissar Chaker ​តំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូល​ជួប​សម្ដែង​ការ​គួរសម និង​​ជម្រាបលា​​ក្នុង​ឱកាស​ដែលនឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជាខាងមុខនេះ

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហការីចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាប​លា​ក្នុង​ឱកាស​ដែល​លោកស្រីនឹង​បញ្ចប់បេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគី​ទាំងពីរ ​បាន​ពិភាក្សា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​លើ​សមិទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការរវាង UNDP និងក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តី​ពី​វិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ​នៅ​កម្ពុជា៕

To Top