ព័ត៌មានជាតិ

រយៈពេល ៣ម៉ោង ពលរដ្ឋ​ខ្មែរ វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជាវិញ មាន​ចំនួន​៦,៤៨៥​នាក់

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រយៈពេល​បី​ម៉ោង ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ មាន​ពលរដ្ឋ​ខ្មែរ វិល​ត្រឡប់​ចូល​ប្រទេស​វិញ មាន​ចំនួន​៦,៤៨៥​នាក់ ក្នុង​នោះ​ស្ដ្រី​ចំនួន ៣,១៥២​នាក់ ក្នុងនោះមានទាំងអាជីវករលក់ដូរ នៅផ្សាររោងគ្លឿ និងពលករខ្មែរ ដែលត្រឡប់មកពីធ្វើការប្រទេសថៃ។

លោកថា នៅ​ម៉ោង​ដូច​គ្នា​នេះ ជនជាតិ​ថៃ ដែល​ធ្វើការ​នៅ​កម្ពុជា ជា​ពិសេស​នៅក្រុងប៉ោយ​ប៉ែ​ត ក៏​ត្រូវ​វិល​ត្រឡប់​ចូល​ប្រទេស​ខ្លួន​វិញ​ដូច​គ្នាដែរ ​។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ  រដ្ឋបាលខេត្តបន្ទាយមានជ័យ  បានដឹកនាំក្រុមការងារ ក្រុមគ្រូពេទ្យ មន្ត្រីរាជការស្ថាប័នពាក់ព័ន្ធ កម្លាំងសមត្ថកិច្ចចម្រុះ ការពារសុវត្ថិភាព ជួយសម្របសម្រួល ដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ នឹងបានរៀបចំរថយន្តសម្រាប់ដឹកជញ្ជូន ពលរដ្ឋទាំងនោះទៅតាមបណ្ដាខេត្តផងដែរ ៕

To Top