កំពង់ធំ: លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីខណ្ឌ បានចុះពិនិត្យទីតាំងសម្រាប់លែងកូនត្រី ក្នុងសហគមន៍នេសាទរស្មី ភូមិពីគិរីបឹងក្រញ៉ាក ស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

តាមរបាយការណ៍របស់លោកវីរៈសេនីយ៍ទោ ទិត ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភាគទី៤) បានឱ្យដឹងថាកម្លាំងតំបន់ប្រតិបត្តិការសឹករោងខេត្តកំពង់ធំ បានសហការជាមួយអង្គការដៃគូ ឈរជើងនៅឃុំផាត់កណ្ដាយ បានបោះស្លាកសញ្ញាហាមឃាត់ និងលួចចូលក្នុងទីកន្លែងអភិរក្សចំនួនបីស្លាក និង៣ទីតាំង។

លោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និង ជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ខ្វែងតាសូរ និងខ្វែងក្របី ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាលទ្ឋផលអនុវត្តបាន(០១ករណី) បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១២របាំងប្រវែង ៥៣៥ម៉ែត្រ ឡុកស្បៃមុងចំនួន១៩គ្រឿង លូស្បៃមុងចំនួន ១៤មាត់ បង្គោលឈើចំនួន៦៤០ដើម ចាក់លែងត្រីចម្រុះចំនួន១៧គីឡូក្រាមចូលទន្លេវិញ។

រីឯសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយ អនុវត្តន៍០១ករណីបានរុះរើបំផ្លាញ ចោលឧបករណ៍ នេសាទខុសច្បាប់នៅនឹង កន្លែងរួមមាន÷ របាំងសាច់អួនក្រទ្បាញឹក០៤របាំងប្រវែង៦០០ម៉ែត្រ ឡុកចំនួន៨គ្រឿង បង្គោលចំនួន៣០០ដើម លបលូចំនួន៨មាត់ចាក់ប្រលែងកូនត្រីចម្រុះទំងន់១៧គីឡូក្រាម ចូលទន្លេវិញ៕ដោយសំនៀង

