ព័ត៌មានជាតិ

ការវាយប្រហារសាយប័រ មកលើវេបសាយ និងប្រព័ន្ធអនឡាញមួយចំនួននៅកម្ពុជាកើនឡើង

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សង្កេតឃើញថាបច្ចុប្បន្ន មានការវាយប្រហារសាយប័រ មកលើវេបសាយនិងប្រព័ន្ធអនឡាញមួយចំនួននៅកម្ពុជាកាន់តែកើនឡើងគួរឲ្យកត់សម្គាល់ ។

បើតាមក្រសួការវាយប្រហារនេះ រួមមាន ៖ ការវាយប្រហារ Distribute Denial of Service (DDoS) , ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ អ្នកគ្រប់គ្រងប្រព័ន្ធ។

ដើម្បីកុំឲ្យមានបញ្ហាដល់ការលួចទៅលើការគ្រប់គ្រងទិន្នន័យនានានោះក្រសួង ស្ថាប័ន ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

To Top