ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា មានគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាសម្តេច ដែលបានបង្កេីតឡេីង ដោយក្រុមអនាមឹក ផុសសារមិនពិត និងមានចេតនាទុច្ចរិតបំផុត ។
យោងតាមបណ្តាញសង្គមផ្លូវការ របស់សម្តេចធិបតី នាថ្ងៃទី២៧ ខែមិថុនានេះ មានខ្លឹមសារដោយភ្ជាប់មកជាមួយ រូបភាព បញ្ជាក់ពីគណនី ក្លែងក្លាយ និងមានខ្លឹមសារទាំងស្រុងថា ៖
សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយ នេះគឺជាគណនីហ្វេសប៊ុកក្លែងក្លាយ ដែលបានបង្កេីតឡេីង ដោយក្រុមអនាមឹក ផុសសារមិនពិត និងមានចេតនាទុច្ចរិតបំផុត។

អាស្រ័យហេតុនេះ សូមបងប្អូន អ៊ំពូមីង តាយាយទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្ន ឱ្យបានខ្ពស់បំផុត ។
សម្រាប់គណនីផ្លូវការ និងបណ្តាញសង្គម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានតែដូចក្នុងតំណភ្ជាប់ខាងក្រោមប៉ុណ្ណោះ
១/ ហ្វេសបុក ផេកផ្ទាល់ខ្លួនផ្លូវការ៖ https://www.facebook.com/share/1CtnXcXULV/?mibextid=wwXIfr
២/ ហ្វេសបុកផេកការងារផ្លូវការ៖ https://www.facebook.com/dr.hunmanetofcambodia
៣/ បណ្តាញសង្គម X ផ្លូវការ៖ https://x.com/dr_hunmanet_pm
៤/ បណ្តាញសង្គម TikTok ផ្លូវការ៖ https://www.tiktok.com/@dr.hunmanetofcambodia
៥/ បណ្តាញសង្គម Instagram ផ្លូវការ៖ https://www.instagram.com/dr.hunmanetofcambodia
៦/ តេឡេក្រាមឆាណែល ផ្លូវការ៖ https://t.me/Dr_Hunmanetofcambodia
