ព័ត៌មានជាតិ

លោក កែ គឹមយ៉ាន ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន តំណាងរាស្ត្រ ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត និងបានជួបសំណេះសំណាល សួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់ពីប្រទេសថៃ ។

លោក កែ គឹមយ៉ាន ក៏អំពាវនាវដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់ លោក អ៊ុំ រាត្រី មន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធ កម្លាំងនគរបាល កម្លាំងយោធា កម្លាំងកងរាជអាវុធហត្ថ ត្រូវបន្តយកចិត្ត ទុកដាក់ពង្រឹងការ ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម សន្តិសុខព្រំដែន និង ជួយសម្របសម្រួលឲ្យ ពលរដ្ឋខ្មែរដែលកំពុងវិលត្រឡប់ មកពីប្រទេសថៃ ឲ្យបានល្អទាន់ពេលវេលា កុំឲ្យមានការកកស្ទះ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ ភាគីថៃបន្តបើកច្រកនៅវេលាម៉ោង៨=០០នាទីព្រឹក បិទវិញម៉ោង៤=០០ល្ងាចដដែល អនុញាតិឲ្យតែសិស្សសាលា និងអ្នកជម្ងឺឆ្លងកាត់តែប៉ុណ្ណោះ ។ សម្រាប់កម្ពុជានៅបិទដដែល បន្តបើកអនុញាតឲ្យតែពលរដ្ឋខ្មែរថៃ ដែលជាប់គាំងនៅឆ្លងដែនចូលប្រទេសរៀងៗខ្លួន និងពលរករខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនតែប៉ុណ្ណោះ ៕

To Top