ថៃ៖ លោកស្រី ថែថាងថាន សុីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃនៅក្នុងសន្ទនាតាមទូរស័ព្ទ ទៅកាន់លោក ម៉ាក្រុង ប្រធានាធិបតីបារំាង ជាលើកដំបូងទាក់ទិនទៅនឹង ជម្លោះជាមួយកម្ពុជា ប្រទេសថៃបានព្យាយាម គេចវេសពីតុលាការអន្តរជាតិ ដោយនិយាយពង្វាង ហើយថាប្រទេសថៃ នៅតែចង់ដោយះស្រាយ ដោយទ្វេភាគី ជាមួយកម្ពុជា។
យោងតាម កាសែតដឺណេសិន របស់ថៃបានដង់ស្រង់សម្តីរបស់អ្នកនាំពាក្យ របស់ខុទ្ទការល័យ របស់នាយករដ្ឋមន្ត្រីថៃថា៖
ស្តីពីស្ថានភាពជម្លោះព្រំដែន កម្ពុជា-ថៃ នាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញថា ប្រទេសថៃប្រកាន់ខ្ជាប់នូវ គោលការណ៍នៃដំណោះស្រាយដោយសន្តិវិធី ដោយមានចេតនាស្មោះត្រង់ ដោយឈរលើទំនាក់ទំនង មិត្តភាពដ៏រឹងមាំ រវាងប្រទេសជិត ខាង ឯកភាពអាស៊ាន និងច្បាប់អន្តរជាតិ។
លោកស្រីជឿជាក់ថា ការចរចាទ្វេភាគី គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្ថាបនា និងផ្តល់ផលប្រយោជន៍ ទៅវិញទៅមក។
នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ប្រទេសថៃនៅតែបន្តគាំទ្រការងារ របស់គណៈកម្មការព្រំដែនចម្រុះ ថៃ-កម្ពុជា (JBC) ដែលទើបនឹងបើកកិច្ចប្រជុំនៅភ្នំពេញ ហើយសង្ឃឹមថា ប្រទេសបារាំង ក្នុងនាមជាដៃគូអន្តរជាតិ ដ៏ជិតស្និទ្ធនឹងដើរតួ ក្នុងការគាំទ្របរិយាកាស អំណោយផល ដល់ការបន្តកិច្ចចរចាទ្វេភាគី រវាងថៃនិងកម្ពុជា៕
