ព័ត៌មានជាតិ

លោក សយ សុភាព៖ នៅលើលោកនេះ គ្មានទេមិត្តឬសត្រូវអមតៈ ពោលមានតែផលប្រយោជន៍ជាធំ( ជាតិ បុគ្គល ក្រុម បក្សពួក)

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមអ្នកតាមស្ថានភាពនយោបាយ បានលើកឡើងថា នៅលើលោកនេះគ្មានទេមិត្តអមតៈ ហើយក៏គ្មានដែរសត្រូវអមតៈ ពោល មានតែផលប្រយោជន៍ជាធំ( ជាតិ បុគ្គល ក្រុម បក្សពួក)។

មួយប៉ព្រិចភ្នែក ចំណងមិត្តភាពដ៏ស្អិតរមួត៣០ឆ្នាំ បានដើរដល់ផ្លូវបំបែក។

មេដឹកនាំកម្ពុជា យកផលប្រយោជន៍ជាតិ និងតម្កល់ជាតិជាធំ រីឯមេដឹកនាំបែបជំនួញ យកផលប្រយោជន៍បុគ្គល ឬក្រមគ្រួសារជាធំ។

នេះជាប្រវត្តិសាស្ត្រថ្មីរវាង ខ្មែរ-សៀម ក្នុងសតវត្សទី២១ហើយក៏ជាផ្នែកមួយ នៃភូមិសាស្ត្រនយោបាយ ផងនៅក្នុងតំបន់ផងដែរ។

អាស៊ានចាប់ផ្តើម ស្គាល់ភាពបែកបាក់ កាន់តែច្បាស់ហើយរវាងប្រទសជាសមាជិក ដើរតាមប្រ៊ីរបស់ចិន និងប្រទេស ជាសមាជិកដើរតាម ឥណ្ឌូប៉ាសុីហ្វិក របស់ អាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី។

ចិននិងជប៉ុន មិនត្រូវគ្នាទេ ហើយជាសត្រូវប្រវត្តិសាស្ត្រ៕

To Top