ព័ត៌មានជាតិ

សម្តេចតេជោ៖ រយៈពេល៧៤ឆ្នាំ បង្ហាញថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខ ជាមួយប្រជាជន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានថ្លែងថា ឆ្លងកាត់រយៈពេល ៧៤ឆ្នាំ ការពិតជាក់ស្តែង បានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយ តែមួយគត់ ដែលបានផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួ យប្រជាជន នៅគ្រប់កាលៈទេសៈ ។

ក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) សម្តេចតេជោ បានគូសបញ្ជាក់នូវគោលបំណងនៃការប្រារព្ធពិធីនេះ ឡើងក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះបុព្វ សមាជិក សមាជិកាគណបក្ស កម្មាភិបាល យុទ្ធជន យុទ្ធនារីដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ ទិសទី ដែលបានធ្វើការតស៊ូ និងលះបង់យ៉ាងធំធេង នៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុ ដ៏ឧត្តុង្គឧត្តមទាំងនេះ ធ្វើឱ្យប្រជាជាតិ មាតុភូមិ ជាទីស្នេហានៃយើង បានស្ថិតស្ថេរ រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាបំផុតនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយកម្លាំងចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិ​ ឱ្យគង់វង្សជារៀងរហូត។

ក្នុងឱកាសនោះ សម្តេចតេជោ មានប្រសាសន៍ថា “ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជន កម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខ​ ជាមួយប្រជាជននៅគ្រប់ កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិ របស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិ ទាំងមូលដោយមិន ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម”៕

To Top