សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងបរិវេណប្រាសាទអង្គរ ដ៏ស្រស់ត្រកាលរបស់កម្ពុជា គេសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ចិន ចូលទស្សនា ច្រើនគួរអោយគត់សម្គាល់។ ក្រៅពីនោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក៏មានចំនួនច្រើនកុះករផងដែរ។

នេះសបញ្ជាក់អោយឃើញថា ឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលដាក់ចេញ ដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បាននឹងកំពុងដំណើរការយ៉ាងរលូន និងរីកចម្រើនឥតឈប់ឈរ។

សូមជម្រាបជូនថា កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១,៨៣៨,២០៨នាក់ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ។ ចំនួននេះ កើនឡើង១៦,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។ ក្នុងនោះ ភ្ញៀវទេសចរពីចិនមាន ២៨៦,១៥៦នាក់ ឈរនៅលំដាប់លេខបី បន្ទាប់ពីថៃ និងវៀតណាម។

ដោយឡែក ក្នុងងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៦,៦១០,៥៩២ នាក់ ក្នុងនោះមាន ភ្ញៀវចិន ៨៤៨,៩៥២ នាក់ កើន ៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣៕






