ភ្នំពេញ ៖ លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃ២៨ ឧសភានេះ លោក Lawrence Wong ក៏នឹងមានព្រះរាជសាវនាការជាមួយព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីពិភាក្សាពីការកសាងទំនាក់ទំនងជាមួយគ្នាបន្ថែមទៀត៕
