ភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោលោក ជា ធីរិទ្ធបានអះអាងថា ពុំមាននរណាម្នាក់ស្រឡាញ់ និងស្រេកឃ្លានសន្តិភាពនៅតាមបន្ទាត់ព្រំដែន ជាងសម្តេចតេជោ ហ៊ុន សែននោះទេ ។
លោក ជា ធីរិទ្ធ បានលើកឡើងនាថ្ងៃ២៨ មិថុនាថា សម្តេចតេជោ តែងតែមានប្រសាសន៍ថា បេីមិនចេះយុទ្ធសាស្រ្ត កុំធ្វេីនយោបាយឬធ្វេីជាអ្នកដឹកនាំ ជាពិសេសយុទ្ធសាស្រ្តសម្រាប់ទប់ទល់ជាមួយដៃគូដែល មានចេតនាទុច្ចរិតពិសពុល។
លោកថា យុទ្ធសាស្រ្តរបស់តេជោ កម្រមានអ្នកណាមេីលធ្លុះថា សម្តេចកំពុងដេីរទៅណាណាស់ តែគោលដៅចុងក្រោយរបស់តេជោសែន គឺដេីម្បីប្រជាជនកម្ពុជានិងការពារបូរណភាពទឹកដី ព្រមទាំងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោកគូសបញ្ជាក់ថា “ខ្ញុំហ៊ាននិយាយថា គ្មាននរណា ស្រឡាញ់និងស្រេកឃ្លានសន្តិភាពនៅតាមព្រំដែន ជាងសម្តេចតេជោនោះទេ តែបេីសត្រូវប្រមាថ និងឈ្លានពានគ្មានជម្រេីសអ្វីក្រៅពីប្រយុទ្ធការពារដីដូនតាប្រកបដោយយុទ្ធសាស្រ្តច្បាស់លាស់ឡេីយ”៕
