ព័ត៌មានជាតិ

ម្តាយនិងកូនប្រុស កើតជំងឺផ្តាសាយបក្សី

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃ២៩ មិថុនានេះ បានប្រកាសពីការរកឃើញស្រ្តីវ័យ៤៦ឆ្នាំម្នាក់ដែលត្រូវជាម្តាយនិងកូនប្រុសអាយុ១៦ឆ្នាំ កើតជំងឺផ្តាសាយយបក្សី(H5N1) ។

ពួកគេទាំងរស់នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

អ្នកទាំងពីរនេះ មានទីលំនៅក្បែរស្រ្តីម្នាក់ដែលកើតជំងឺផ្តាសាយបក្សីកាលពីថ្ងៃ២៣ មិថុនា ដែលនៅឆ្ងាយគ្នាប្រហែល២០ម៉ែត្រប៉ុណ្ណោះ។

បើតាមក្រសួង នេះជាឆ្លងក្នុងករណីទី៩ និងទី១០ហើយ៕

To Top