ព័ត៌មានជាតិ

ទ័ពជើងអាកាសសហរដ្ឋអាមេរិក សម្តែងការប្រគំតន្ត្រី នៅផ្លូវថ្មើរជើង អបអរសាទរ ខួបលើកទី៧៥ឆ្នាំ នៃចំណងការទូត

ភ្នំពេញ៖ ក្រុមតន្ត្រីកងទ័ពជើងអាកាស ប្រចាំតំបន់ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក នៅយប់ថ្ងៃអាទិត្យទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការសម្តែងការប្រគំតន្ត្រី នៅផ្លូវថ្មើរជើង (Walk Street) ដើម្បីជាការអបអរសាទរ ខួបលើកទី៧៥ ឆ្នាំនៃចំណងការទូត ​នៃប្រទេសទាំងពីរ ដែលការប្រគំតន្ត្រី របស់កងទ័ពអាកាសអាមេរិក បានធ្វើឡើងនៅចំណុច មុខវត្តឧណ្ណាឡោម ។

ការសម្តែងរបស់ក្រុមតន្ត្រីកងទ័ពជើង អាកាសសហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវថ្មើរជើង (Walk Street) នៅរាជធានីភ្នំពេញ កំពុងល្បីល្បាញ និងទាក់ទាញខ្លាំង ពាសពេញពិភពលោក ។

ការប្រគំតន្ត្រីនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យក្រុមតន្ត្រីទ័ពអាកាសអាមេរិក មកប្រគំតន្ត្រីនៅផ្លូវថ្មើរជើង (Walk Street) តបតាមការស្នើរសុំ របស់ក្រុមតន្ត្រីកងទ័ពជើងអាកាសសហរដ្ឋអាមេរិក ដែលបានស្នើសុំរៀបចំការប្រគុំ តន្ត្រីនៅផ្លូវថ្មើរជើង (Walk Street) ដែលធ្វើឡើង នៅយប់ថ្ងៃអាទិត្យទី២៩ មិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោម នៃផ្លូវថ្មើរជើងរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាចធានីភ្នំពេញ បានឱ្យដឹងថា ស្របពេលដំណើរទស្សនកិច្ចចន្លោះពីថ្ងៃទី២៨ខែ មិថុនា ដល់ថ្ងៃទី៤កក្កដា ឆ្នាំ២០២៥ ក្រុមតន្ត្រីកងទ័ព អាកាសប្រចាំតំបន់ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការ ប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង ( Walk Street) នារាជធានីភ្នំពេញ ក្នុងន័យចូលរួមអបអរសាទរ ខួបលើកទី៧៥ឆ្នាំ នៃចំណងការទូត នៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក រួមទាំងធ្វើការងារមនុស្សធម៌នៅតាមសាលារៀន និងសហគមន៍នានា នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

លោកស្រី អ្នកនាំពាក្យ បានគូសបញ្ជាក់ថា នេះជាលើកទីដំបូង ហើយដែលផ្លូវថ្មើរជើង (Walk Street) ទទួលបានការចាប់ អារម្មណ៍ ពីកងទព័ជើងអាកាស របស់សហរដ្ឋអាមេរិក ស្របពេលដែលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំង ក្នុងនិងក្រៅប្រទេ​ស ដោយមានការផ្តួចផ្តើមបង្កើតឡើងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមរំលឹកដែរថា លោក ឃួង ស្រេង និងលោកស្រី តែងបានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាននៅតាមបណ្តោយផ្លូវថ្មើរជើង រួមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ រួមទាំងការរៀបចំជាស្តង់លក់ដូរម្ហូបអាហារ ក៏ដូចសំភារះប្រើប្រាស់ផ្សេងៗ។ ក្នុងនោះលោក ឃួង ស្រេង តែងបានណែនាំដល់អាជ្ញាធរដែនដីពាក់ពន្ធ័ កំលាំងមានសមត្ថកិច្ចត្រូវតែធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមានអនាម័យស្អាតជានិច្ច ដែលវានឹង ទាក់ទាញភ្ញៀវទេសចជាតិ-អន្តរជាតិ ឱ្យមកលេងកំសាន្តកាន់ច្រើន ដូចប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវថ្មើរជើងមាត់ទន្លេមានមនុស្សមកលេងកាន់តែច្រើនឡើងៗ ប្រៀបបាននឹងបុណ្យអុំទូករៀងរាល់ចុងសប្តាហ៍៕

To Top