កំពង់ស្ពឺ៖ អបអរសាទរ ពលករខ្មែរ ដែលទើបត្រឡប់ ពីប្រទេសថៃចំនួន ១០៤រូប ទទួលបានការងារធ្វើភ្លាមៗ នៅខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួល ពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ បងប្អូនពលករខ្មែរទាំង១០៤នេះ បានចូលធ្វើការក្នុងក្រុមហ៊ុនហ្សេងបួ ហ៊្វូតវែរ សាន់ស៊ីង ក្រុមហ៊ុនជីងយុនស៊ីវ និងក្រុមហ៊ុនបេសវីនជាដើម។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបបានវិលត្រឡប់ ពីប្រទេសថៃ មកកម្ពុជាវិញ ឬមានបំណងវិលត្រឡប់ពីប្រទេសថៃ សូមទំនាក់ទំនង និងចូលសាកសួរព័ត៌មាន នៅមណ្ឌលសំចត ឬកន្លែងទទួលពលករ នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារ ដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូរ របស់រាជរដ្ឋាភិបាល ៕








