ព័ត៌មានជាតិ

បណ្ឌិត​ កៅ​ ថាច​ ថ្លែងអំណរគុណសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរដែលបានប្រគល់អំណោយសៀវភៅដ៏មានអត្ថន័យ និងមានសារសំខាន់ជាង១០០ក្បាលមកបណ្ណាល័យ ARDB

ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥​ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល,មានចំនួន៧ចំណងជើងពីសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន ហើយពិធីប្រគល់ទទួលនេះ មានការចូលរួមពីលោក ទូច គីមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី។

ជាមួយគ្នានេះដែរ លោកបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណជូនចំពោះ លោក ទូច គីមស្រ៊ាង និងសហការី ដែលបានប្រគល់អំណោយសៀវភៅដ៏មានអត្ថន័យ និងមានសារសំខាន់ទាំងនេះ មកបណ្ណាល័យ ARDB ព្រមទាំងបានជូនពរ លោកប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ទទួលបានជោគជ័យគ្រប់ការងារភារកិច្ច និងជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕

To Top