ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ ក្នុងទិវាមច្ឆាជាតិ ១ កក្កដាថា ទោះបីជាបញ្ហាព្រំដែនជាមួយថៃ ត្រូវអូសបន្លាយ រយៈពេលវែងយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជាបានធានា នូវសន្តិសុខ ស្បៀងជូនដល់ប្រជាពលរដ្ឋដដែល ។
សម្តេចធិបតីបន្តថា ក្នុងនោះការលក់ដំឡូងមី មៀនប៉ៃលិន ពោត និងទិន្នផលផ្សេងទៀត របស់កម្ពុជា ក៏មិនជួបបញ្ហាអ្វីដែរ ព្រោះកម្ពុជាមានទីផ្សារ នៅប្រទេសផ្សេងៗទៀត ក្រៅពីថៃ ៕
